ព័ត៌មាន

ស្មាតហ្វូន Galaxy S9 Series លក់ច្រើនជាងគេបំផុតនៅលើពិភពលោកនៅក្នុងខែមេសានេះ

បន្ទាប់ពីស្មាតហ្វូន iPhone X ឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងដំណែងស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំ 2018 នេះ ពេលនេះស្មាតហ្វូន Galaxy S9 ក៏ឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងខែមេសា នេះបើតាមការបញ្ជាក់របស់ Counterpoint Research ។

image

image

ស្មាតហ្វូន Galaxy S9+ និង Galaxy S9 ឈរនៅចំណាត់ថ្នាក់លេខ 1 និងលេខ 2 ។ ចំណែកស្មាតហ្វូន  iPhone XiPhone 8 Plus ​និង iPhone 8 ឈរនៅចំណាត់ថ្នាក់លេខរៀងទី 3 , 4 និង 5 ។ សម្រាប់ស្មាតហ្វូន iPhone 6 និង iPhone 7 ឈរនៅចំណាត់ថ្នាក់លេខរៀងទី 7 និងទី 9 ផងដែរ៕