ព័ត៌មាន

ទូរស័ព្ទ iPhones 2019 របស់ Apple នឹងធ្វើការផ្លាស់ប្តូរប្រើប្រាស់រន្ធដោត USB-C

ប្រសិនបើអ្នកកំពុងរង់ចាំអោយក្រុមហ៊ុនបច្ចេកវិទ្យា Apple នាំយកនូវរន្ធដោត USB-C សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូននោះ ពេលនេះវានឹងក្លាយជាការពិតហើយ។ ក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រើប្រាស់នូវស្មាតហ្វូននេះជាមួយនឹងការទ្រទ្រង់នូវរន្ធដោត USB-C សម្រាប់ស្មាតហ្វូនទាំងអស់របស់ខ្លួននៅឆ្នាំក្រោយនេះ។

image

នៅក្នុងប្រភពនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងមមាញឹកក្នុងការផ្លាស់ប្តូរទៅលើការប្រើប្រាស់ Chargers ថ្មីសម្រាប់ iPhones និង iPads នៅក្នុងឆ្នាំ 2019 នេះ។ នេះគឺជាហេតុផលដែលយើងមិនទាន់ឃើញការប្រើប្រាស់ USB-C នៅលើម៉ូដែលជាច្រើនរបស់ក្រុមហ៊ុននេះ។នេះគឺជាពេលវេលាដែលមានការបញ្ជប់នូវការប្រើប្រាស់ USB-A ទៅជា USB-C វិញជាក់ជាមិនខាន៕