ព័ត៌មាន

ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនច្រើនជាងគេបំផុតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018

តាមការបញ្ជាក់ពីក្រុមហ៊ុន​Counterpoint ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាក្រុមហ៊ុនឈានមុខគេទៅលើការនាំចេញស្មាតហ្វូនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 នេះ។ ក្រុមហ៊ុន Samsung មានការនាំចេញដល់ទៅ 22% ខណៈពេលដែលក្រុមហ៊ុន Apple នាំចេញទូរស័ព្ទ iPhones 52.2 លានគ្រឿងជាមួយនឹងចំណែកទីផ្សារ 15% ។ ក្រុមហ៊ុន Huawei ឈរនៅចំណាត់ថ្នាក់លេខ 3 ជាមួយនឹងការនាំចេញស្មាតហ្វូនបានចំនួន 11% ។

image

image

image

ការនាំចេញស្មាតហ្វូនសរុបមានការធ្លាក់ចុះ 3% ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានការកើនឡើង 3% ក្នុងមួយឆ្នាំ ខណៈពេលដែលក្រុមហ៊ុន​Xiaomi មានការកើនឡើង 101% ។ នៅក្នុងត្រីមាសទី 1 នៅឆ្នាំ 2018 នេះក្រុមហ៊ុន Xiaomi មានការនាំចេញស្មាតហ្វូន 27 លានគ្រឿងបើធៀបជាមួយនឹងការនាំចេញ 13.4 លានគ្រឿងនៅក្នុងត្រីមាសមុននេះ។