ព័ត៌មាន

ស្មាតហ្វូន LG Q7 Series ដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹងតម្លៃចាប់ផ្តើមពី $455

ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Q7 ជាច្រើនស៊េរីកាលពីខែមុននេះ ហើយពេលនេះក្រុមហ៊ុនក៏បង្ហាញអំពីតម្លៃរបស់វាហើយ។ ស្មាតហ្វូន Q7 និង Q7+ នឹងដាក់លក់នៅថ្ងៃស្អែកនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។

image

ស្មាតហ្វូន LG Q7 និង Q7+ អាចរកទិញបាននៅក្រុមហ៊ុនចែកចាយធំៗទាំង 3 របស់ប្រទេសកូរ៉េខាងត្បូង។ ស្មាតហ្វូន LG Q7 លក់នៅក្នុងតម្លៃ KRW 495,000 tag ($455) ខណៈពេលដែលស្មាតហ្វូន LG Q7+ លក់នៅក្នុងតម្លៃ KRW 570,000 tag ($525) ។ ស្មាតហ្វូ Q7 Series អាចរកទិញបាននៅតំបន់អាស៊ី អាមេរិកឡាទីន និងតំបន់នៅអ៊ឺរ៉ុបផងដែរ។

image

ស្មាតហ្វូន LG Q7 នេះនឹងប្រកាសដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 chipset ដែលមិនមែនជាបន្ទះឈីប Mediatek MT6750S SoC  នោះទេ៕