កាលពីប៉ុន្មានថ្ងៃនេះ វាមានការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន Find X ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនរបស់វា ហើយនៅថ្ងៃនេះវិញវាក៏មានការបែកធ្លាយនូវកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះមានការបញ្ជាក់ថា នៅក្នុងទំហំ 256GB គឺអាចប្រើប្រាស់បានតែ 195GB តែប៉ុណ្ណោះ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9.0 ហើយវាមាន ColorOS 5.1 ផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះមានពណ៌ខ្មៅ ហើយវាមានគែមកោងដែលពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនOppo ធ្វើការកម្មង់ទិញអេក្រង់ OLED Panels ពីក្រុមហ៊ុន Samsung នោះ។
ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 19 ខែមិថុនាខាងមុខនេះនៅក្នុងទីក្រុងប៉ារីស ៕