ព័ត៌មាន

ស្មាតហ្វូន Samsung ដែលមានអេក្រង់អាចបត់បាននឹងបង្ហាញខ្លួននៅដើមឆ្នាំ 2019 ហើយវាមានតម្លៃប្រហែលជា​$2000

វាមិនមែនអ្វីដែលជាអាថ៌កំបាំងនោះទេដែលក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់បត់បាននោះ។ ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចំណាយទឹកប្រាក់ជាច្រើនទៅលើ R&D នៃគម្រោងមួយទៅលើស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បានហើយវានឹងចាប់ផ្តើមការផលិតនៅដើមឆ្នាំ 2019 នោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េនេះបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2018 នូវគំនិតទៅលើស្មាតហ្វូននេះដែលមានឈ្មោះគេហៅថា Galaxy X ។ ប្រភពជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចមានតម្លៃ $1850 ហើយវានឹងចាប់ផ្តើមការផលិតនៅពេលណាមួយនៅក្នុងខែវិច្ឆិកា ហើយវាអាចនឹងដាក់លក់នៅដើមឆ្នាំ 2019 ។

ស្មាតហ្វូន Galaxy X ដែលមានរូបរាងស្រស់ស្អាតនេះនឹងមានអេក្រង់ប្រភេទ OLED Displays ដែលមានអេក្រង់ទំហំ 7.3’’ នៅពេលដែលបើក ហើយនៅពេលដែលបិទគឺមានទំហំត្រឹមតែ 4.5’’ ។ ស្មាតហ្វូននេះក៏ត្រៀមខ្លួនប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2019 ផងដែរ៕