ព័ត៌មាន

វិញ្ញាបនបត្រ Bluetooth បញ្ជាក់អំពីស្មាតហ្វូន Nokia X6 ក្នុងការដាក់លក់នៅជុំវិញពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global រៀបចំនូវព្រឹត្តិការណ៍មួយកាលពីខែមុននេះ ហើយវាក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Nokia X6 ផងដែរ។ យ៉ាងណាមិញ​ស្មាតហ្វូននេះគឺមានការដាក់លក់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

image

image

តាមការបញ្ជាក់នៅក្នុងប្រព័ន្ធ Bluetooth នេះ វានឹងមានពីរជំនាន់របស់ស្មាតហ្វូន Nokia X6 គឺម៉ូដែលដែលមានលេខកូដ TA-1083 និង TA-1116 ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global  ក៏ត្រៀមដាក់លក់ស្មាតហ្វូន  TA-1116 នៅលើអនឡាញនៅប្រទេសរុស្សី និងវេបសាយតៃវ៉ាន់មុនពេលដែលរៀបចំនូវព្រឹត្តិការណ៍នៅក្នុងទីក្រុងម៉ូស្កូផងដែរ៕