ព័ត៌មាន

ស្មាតហ្វូន Honor 10 ធ្វើការ Update ជាមួយនឹងការនាំយកនូវមុខងារ EIS និង Party Mode

ក្រុមហ៊ុន Huawei ទើបតែធ្វើព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងឡុងដ៏នៅក្នុងខែមិថុនាជាកន្លែងដែលស្មាតហ្វូន Honor 10 ប្រកាសបង្ហាញខ្លួននោះ។ ស្មាតហ្វូននេះក៏ដាក់លក់នៅលើហាងភ្លាមៗ ហើយមនុស្សជាច្រើនក៏ទិញស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះក៏មានការនាំយកនូវមុខងារ EIS និង Party Mode ក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់ស្មាតហ្វូនជាច្រើនទៀតក្នុងការចាក់ចម្រៀងជាមួយគ្នាថែមទៀត។

image

image

សម្រាប់ការ Update ថ្មីទៅលើប្រព័ន្ធនេះគឺ COL-AL10 8.1.0.120(C675CUSTC675D2) និងមានទំហំ  828 MB ។ ស្មាតហ្វូននេះនឹងមានការ Update ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែមិថុនាឆ្នាំ 2018 នេះ។ កាមេរ៉ារបស់ស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវមុខងារ HiTouch feature ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ  Amazon Assistant ផងដែរ៕