ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple រំពឹងថានឹងកម្មង់ទិញអេក្រង់ 45 លានគ្រឿងរបស់ 6.5” OLED iPhone

ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនូវទូរស័ព្ទ iPhones ចំនួន 3 ម៉ូដែលនៅក្នុងឆ្នាំ ២០១៨ នេះ ហើយស្មាតហ្វូនពីរម៉ូដែលនឹងប្រើប្រាស់អេក្រង់ OLED ហើយមួយទៀតគឺមានអេក្រង់ប្រភេទ  6.1” LCD panel ។ ព័ត៌មានចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនិយាយថា ក្រុមហ៊ុន Apple រំពឹងក្នុងការនាំចេញស្មាតហ្វូន 45 លានគ្រឿងសម្រាប់ស្មាតហ្វូន  6.5” OLED iPhone ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 5.84” OLED  ដែលមានការនាំចេញ 25 លានគ្រឿង ហើយខណៈស្មាតហ្វូន LCD Panel គឺមានចំនួន 30 លានគ្រឿង។

image

ការរំពឹងរបស់ក្រុមហ៊ុន Apple នៅលើការលក់ LCD ក៏មានចំនួនខ្ពស់ផងដែរ។ ប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់តូច ហើយវាប្រហែលជាស្មាតហ្វូន  iPhone SE 2 ដែលនឹងបង្ហាញខ្លួនផងដែរនៅឆ្នាំនេះ។ សម្រាប់ក្រុមហ៊ុន Japan Display  ក៏ត្រៀមខ្លួនក្នុងការបង្កើនការផលិតទៅលើស្មាតហ្វូននេះ៕