ព័ត៌មាន

ស្មាតហ្វូន Galaxy Note 9 ទំហំ 512GB នឹងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូង

កាលពីខែមុននេះ វាមានរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 9 នឹងអាចរកទិញបានជាមួយនឹងទំហំ 8GB/512GB memory configuration ហើយពេលនេះយើងក៏មានព័ត៌មានអំពីទីផ្សារដែលនឹងដាក់លក់ស្មាតហ្វូននេះផងដែរ។

image

image

ប្រភពពីកូរ៉េបញ្ជាក់ថា ស្មាតហ្វូនទំហំ 512GB នេះនឹងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាក៏បង្ហាញនៅលើវេបសាយ KT Olleh Store ។ វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះក៏ដាក់លក់នៅក្នុងប្រទេសចិនផងដែរ ប៉ុន្តែសម្រាប់ទីផ្សារនៅអ៊ឺរ៉ុបមិនទាន់មាននោះទេ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មធំ ប្រព័ន្ធ faster wireless charger និងការប្រើប្រាស់ពណ៌ត្នោតថ្មីផងដែរ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 9 ខែសីហានេះ៕