ព័ត៌មាន

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ចូលទៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបហើយមានអ្នកប្រើប្រាស់ 200 លាននាក់

នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Find X នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បង្ហាញនូវរឿងដ៏អស្ចារ្យមួយរបស់ខ្លួននោះគឺវាមានអ្នកប្រើប្រាស់ស្មាតហ្វូនចំនួន 200 លានគ្រឿងនៅក្នុងទ្វីបអ៊ឺរ៉ុប។ វាគឺជាការសម្រេចគោលដៅដ៏ធំធេងរបស់ក្រុមហ៊ុននេះ។ ពេលនេះ ក្រុមហ៊ុន Oppo លក់ស្មាតហ្វូន Oppo បានច្រើនជាង 90 លាននគ្រឿង ហើយវាក៏ទ្រទ្រទ្រង់របស់បច្ចេកវិទ្យា VOOC fast charging ថែមទៀត។

image

image

យ៉ាងណាមិញ វាប្រហែលជាមានការប្រែប្រួលថែមទៀតនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងទ្វីបអ៊ឺរ៉ុបដូចជាអ៊ីតាលី បារាំង អេស្ប៉ាញ និងហូឡង់។ លោកអ្នកអាចរកទិញស្មាតហ្វូន Find X នៅក្នុងតម្លៃ  €999 ។ សម្រាប់ប្រទេសជាច្រើនទៀតអាចរកទិញបាននៅពេលក្រោយទៀត៕