ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រហែលជាធ្វើការនៅលើបន្ទះឈីប Kirin 1020 ដែលមានសមត្ថភាពខ្លាំងជាងបន្ទះឈីប Kirin 970 ដល់ទៅពីរដង

Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ចិនពេលនេះប្រហេលជាកំពុងតែធ្វើការនៅលើបន្ទះឈីប  Kirin 1020 ដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ សម្រាប់បន្ទះឈីប HiSilicon 970 chipset ស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនគឺប្រើប្រាស់ជាមួយនឹងបន្ទះឈី​ប Snapdragon 845 ហើយវាក៏ប្រើប្រាស់នូវ AI Chip ផងដែរ។ សម្រាប់ Kirin 980  នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 7nm របស់ក្រុមហ៊ុន TSMC ។

image

យ៉ាងណាមិញ ប្រភពនៅខាងក្នុងបញ្ជាក់ថា បន្ទះឈី​ប  Kirin 1020 គឺមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប Kirin 970 ដល់ទៅពីរដង។ ក្រុមហ៊ុនក៏ត្រៀមក្នុងការដំណើរការនូវបន្ទះឈីបនេះសម្រាប់ប្រព័ន្ធ 5G ហើយការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបនេះនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕