ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy S9+ ពណ៌ Sunrise Gold ដាក់លក់ជាផ្លូវការហើយ

នៅថ្ងៃនេះ​ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9+ ដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងពណ៌ Sunrise Gold ។ សម្រាប់ពណ៌ថ្មីនេះក៏អាចធ្វើការកម្មង់ទិញបានផងដែរ។ ស្មាតហ្វូននេះមានទំហំ 128GB ហើយវាមានតម្លៃ  INR 68,900 (€875) ។ លោកអ្នកអាចធ្វើការទិញបាននៅ Paytm Mall  ឬ  ICICI Bank ។

 image

image

សម្រាប់អតិថិជនដែលនៅ UAE ក៏អាចធ្វើការទិញស្មាតហ្វូនពណ៌ Coral Blue និង Sunrise Gold នេះរបស់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ បានផងដែរនៅថ្ងៃនេះ។ ស្មាតហ្វូននេះមានទំហំ 64GB, 128GB និង 256GB ហើយវាមានតម្លៃ AED 3,099 (€730) និង AED 3,499 (€820) សម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ៕