ព័ត៌មាន

ពេលនេះ ស្មាតហ្វូន Nokia 5.1 អាចធ្វើការកម្មង់ទិញមុនបានហើយ!

ស្មាតហ្វូនស៊េរីថ្មី Nokia 5.1 ប្រកាសបង្ហាញខ្លួនជាផ្លូវការដោយក្រុមហ៊ុន​HMD កាលពីខែមុននេះនៅម៉ូស្កូ។ ស្មាតហ្វូននេះនឹងដាក់លក់ជាសកលលោកចាប់ពីខែកក្កដានេះតទៅ ហើយពេលនេះស្មាតហ្វូននេះក៏ចាប់ផ្តើមទទួលយកការកម្មង់ទិញមុនផងដែរ។

image

ប្រទេសរុស្សីគឺជាទីផ្សារដំបូងបំផុតដែលធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូននេះ។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ €189/$219 ។ សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកវិញនោះ ស្មាតហ្វូន Nokia 5.1 ក័ទទួលបានការអនុញ្ញាតពី FCC កាលពីដើមខែនេះផងដែរ។ សម្រាប់តម្លៃរបស់វាគឺខុសប្លែកពីក្នុងប្រទេសរុស្សី។ ស្មាតហ្វូន  Nokia 8110 4G ក៏ធ្វើការកម្មង់ទិញមុនផងដែរនៅក្នុងប្រទេសរុស្សីជាមួយនឹងតម្លៃ  $95 ៕