ព័ត៌មាន

ស្មាតហ្វូន Galaxy S10 នឹងបោះបង់ចោលនូវបច្ចេកវិទ្យា Iris Scanner ជំនួសមកវិញដោយបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងស្កេនមុខ

បើទោះបីជាស្មាតហ្វូន Galaxy S10 និង Galaxy S10 Plus នៅសល់រយៈពេលវែងឆ្ងាយទៀតក្នុងការប្រកាសបង្ហាញខ្លួនក៏ដោយនោះ ពេលនេះសារព័ត៌មាន The Bell ក៏បង្ហាញនូវព័ត៌មានរបស់ស្មាតហ្វូននាពេលអនាគតនេះហើយ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 ខាងមុខនេះ។

 image

តាមប្រភពនេះ ក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលនូវបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនៅលើស្មាតហ្វូន Galaxy Note 9 ។ វាមានការបញ្ជាក់ថា សម្រាប់ការដោះសោរនាពេលអនាគតនោះគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial recognition technology ដែលនឹងធ្វើការដោយក្រុមហ៊ុន Mantis Vision ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល។ ស្មាតហ្វូន Galaxy S10 និង S10 Plus នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាក់ជាមិនខាន៕