ព័ត៌មាន

ស្មាតហ្វូន Sony Xperia (H8616) នឹងមានអេក្រង់ 18:9 Display និងប្រព័ន្ធប្រតិបត្តិការ Android P

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony ឈ្មោះថា Sony Xperia បង្ហាញខ្លួនហើយ។ ស្មាតហ្វូននេះមានលេខម៉ូដែល H8616 ហើយវាក៏មានការប្រើប្រាស់នូវអេក្រង់កម្រិតភាពច្បាស់  3840×1920 screen resolution  និងប្រព័ន្ធប្រតិបត្តិការ  Android 9.0 OS ផងដែរ។

image

image

វានៅមិនទាន់មានការបញ្ជាក់អំពីម៉ូដែលស្មាតហ្វូននេះច្រើននោះទេ។ ប៉ុន្តែសម្រាប់អេក្រង់របស់វាគឺដល់ទៅ 4K ។ សម្រាប់ស្មាតហ្វូន  Xperia (H8416) នេះនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 SoC រ៉េមទំហំ 6GB RAM អេក្រង់ទំហំ  5.9-inch display និងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android P ៕