ព័ត៌មាន

ព័ត៌មានបែកធ្លាយថា ស្មាតហ្វូន Samsung Android Go នឹងមានអេក្រង់ទំហំ 5’’ និងថាមពលថ្ម 2600mAh

ត្រឡប់ទៅកាន់ខែមេសាឆ្នាំនេះ នៅពេលដែលនិយាយអំពីស្មាតហ្វូនថ្នាក់ទាបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក្រុមហ៊ុននេះប្រហែលជាធ្វើការនៅលើស្មាតហ្វូន Android Go ។ ថ្មីៗនេះ របាយការណ៍មួយធ្វើការលើកឡើងអំពីស្មាតហ្វូនដែលមានលេខកូដ SM-J260x ។

 image

image

ស្មាតហ្វូននេះមានរ៉េមទំហំ 1GB ប្រព័ន្ធប្រតិបត្តិការ Android 8.1 Ore និងបន្ទះឈីប quad-core processor ។ ស្មាតហ្វូន Samsung Android Go  នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7570 SoC នៅលើអេក្រង់ទំហំ  5-inch display​ ម៉េមូរីទំហំ 16GB កាមេរ៉ាខាងក្រោយទំហំ 8MP កាមេរ៉ាខាងមុខទំហំ 5MP និងថាមពលថ្ម 2,600mAh ៕