ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10+ នឹងមានកាមេរ៉ា 3 គ្រាប់

ស្មាតហ្វូន Galaxy S Series គឺជិតដល់គម្រប់ខួប 10 ឆ្នាំហើយ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការផ្លាស់ប្តូរទៅលើការរចនារួបរាងស្មាតហ្វូនរបស់ខ្លួនផងដែរ។ តាមការបញ្ជាក់ពីប្រភពនៅកូរ៉េខាងត្បូងអោយដឹងថា ស្មាតហ្វូន Galaxy S10 នេះនឹងមាន 3 ម៉ូដែលសម្រាប់ជ្រើសរើស។

 image

ស្មាតហ្វូននេះមានលក្ខណៈខុសគ្នាទោនឹងចំនួនកាមេរ៉ានៅខាងក្រោយរបស់វានោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-screen fingerprint scanner ហើយវាមានលេខកូដ Beyond ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.8” panel  ជាមួយនឹងគែមកោង។ Beyond 0 មានកាមេរ៉ាមួយគ្រាប់នៅខាងក្រោយ ហើយវាមានអេក្រង់ទំហំ 5.8” panel ។  Beyond 1  ប្រើប្រាស់អេក្រង់ទំហំដូចគ្នាគ្រាន់តែមានកញ្ចក់  Infinity Display ។

Beyond 2 គឺជាស្មាតហ្វូនដែលមានអេក្រង់ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់  in-screen fingerprint scanner  ហើយវាប្រហែលជាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន P20 Pro  ដែរ៕