ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 9 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែផ្ញើនូវលិខិតអញ្ជើញរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ Unpacked event  ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 9 ខែសីហាងខាងមុខនេះ​។ ស្មាតហ្វូន Galaxy Note 9 នឹងក្លាយជាស្មាតហ្វូនដែលមនុស្សជាច្រើនទន្ទឹងរង់ចាំវត្តមានរបស់វា។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9810 Octa ដែលនឹងដាក់លក់សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប ខណៈពេលដែលនៅទីផ្សាររបស់ចិន និងសហរដ្ឋអាមេរិកនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 ។ ស្មាតហ្វូននេះនឹងមានម៉េមូរីទំហំ 512GB ហើយវាប្រហែលជាមានទំហំ 64/128/256GB ដែលមានរ៉េមទំហំ 6GB ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប៊ូតុង S Pen button ផងដែរ៕