ព័ត៌មាន

ស្មាតហ្វូន Sony Xperia XZ2 Premium នឹងបង្ហាញខ្លួននៅថ្ងៃទី 30 ខែកក្កដា ហើយវាមានតម្លៃ $999.99

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ប្រកាសបង្ហាញស្មាតហ្វូន Sony Xperia XZ2 Premium នៅក្នុងខែមេសា ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃរបស់វានៅឡើយទេ។ ស្មាតហ្វូន Sony Xperia XZ2 Premium នេះពេលនេះដាក់លក់នៅក្នុងតម្លៃ $999.99 ហើយវាអាចរកទិញបាននៅសហរដ្ឋអាមេរិកនៅថ្ងៃទី 30 ខែកក្កដាខាងមុខនេះ។

image

ការកម្មង់ទិញស្មាតហ្វូននេះនៅ Amazon និង Best Buy នឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះ។ ប្រសិនបើអ្នកទិញនៅលើ Amazon អ្នកនឹងទទួលបាននូវ Xperia Ear Duo wireless headphones ឥតគិតថ្លៃ។

ស្មាតហ្វូននេះមានទំងន់  236g ហើយវាប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 រ៉េមទំហំ 6GB និងម៉េមូរីទំហំ 64GB និងថាមពលថ្ម 3,540 mAh ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 19 MP main camera sensor  ជាមួយនឹង f/1.8 aperture ហើយកាមេរ៉ាមួយទៀតទំហំ 12 MP  ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13 MP និងប្រព័ន្ធប្រតិបត្តិការ  Android 8.0 Oreo ៕