ព័ត៌មាន

ក្រុមហ៊ុន Asus នៅសហរដ្ឋអាមេរិកលក់ស្មាតហ្វូន Zenfone 5Z នៅក្នុងតម្លៃ $1,999

ស្មាតហ្វូន Asus Zenfone 5z ប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈនៅព្រឹត្តិការណ៍ MWC ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 845 ហើយស្មាតហ្វូននេះដាក់លក់នៅខែនេះនៅក្នុងតំបន់អ៊ឺរ៉ុប និងជប៉ុន ខណៈពេលដែលប្រទេសឥណ្ឌាគ្រោងដាក់លក់នៅសប្តាហ៍ក្រោយនេះ។

 image

ពេលនេះ ស្មាតហ្វូននេះដាក់លក់នៅក្នុងវេបសាយរបស់សហរដ្ឋអាមេរិកនៅក្នុងតម្លៃ $1,999 ។ សម្រាប់នៅតំបន់អ៊ឺរ៉ុបនេះ ស្មាតហ្វូននេះមានតម្លៃ  $575 ។ ស្មាតហ្វូននេះគឺមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូនម៉ូដែល (ZS620KL) ប៉ុន្តែវាអាចមានលក្ខណៈខុសគ្នាតិចតួចនៅក្នុងតំបន់មួយចំនួនផងដែរ៕