ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញកាសស្តាប់ O-Free wireless headset ដែលអាចកាន់ថ្មបាន 4 ម៉ោង

នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសបង្ហាញ Find X នោះ​ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏ទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទរបស់ស្មាតហ្វូន Find X និង Lamborghini Edition ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញអំពីកាសស្តាប់  O-Free wireless headset ។ កាសស្តាប់នេះមានរូបរាងតូច ហើយវាមានពណ៌ខ្មៅលាយជាមួយនឹងពណ៌ខៀវ និងលាយជាមួយនឹងពណ៌ក្រហម។

 image

image

កាសស្តាប់ O-Free Wireless Bluetooth ប្រើប្រាស់នូវប្រព័ន្ធសំឡេង TrueWireless Stereo ហើយវាប្រើប្រាស់នូវបន្ទះឈីប Qualcomm QCC3026 SoC. ។ កាសស្តាប់នេះអាចធ្វើការទ្រទ្រង់ Voice Translation ដែលស្រដៀងគ្នាទៅនឹងឧបករណ៍  Google&#039s Pixel Buds ផងដែរ។ កាសស្តាប់នេះនឹងបង្ហាញខ្លួនជាមួយនឹង Oppo Find X Lamborghini Edition ហើយវាមានតម្លៃ  CNY 699 (€90) ។ កាសស្តាប់នេះនឹងដាក់លក់នៅក្នុងខែសីហានេះនៅក្នុងប្រទេសចិន៕