ព័ត៌មាន

ស្មាតហ្វូន Huawei ចំនួន 7 ទទួលបាន EMUI 8.0

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន 6 គ្រឿងពីឆ្នាំ 2016 និង Mate 8 ដែលបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2015 នេះនឹងទទួលបាននូវ EMUI 8.0 នៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះមានដូចជា  Honor 8Honor V8Honor Note 8Honor 6XHuawei P9 និង  P9 Plus ។

 image

image

EMUI 8.0 ភ្ជាប់ជាមួយនឹងមុខងារឆ្លាតវៃ intelligent CPU management សម្រាប់ការគ្រប់គ្រងទៅលើសមត្ថភាពប្រើប្រាស់ និងការពង្រឹងទៅលើថាមពលថ្មផងដែរ។ ស្មាតហ្វូននេះក៏មានការនាំយកនូវការបកប្រែដោយផ្ទាល់ និងការរចនារូបរាងថ្មីកាន់តែស្រស់ស្អាត។ ស្មាតហ្វូន Honor 6X គឺជាស្មាតហ្វូនទី 10 ដែលទទួលបាននូវ Oreo នេះ៕