សម្រាប់ការអាប់ឌែតចុងក្រោយបំផុតនៅលើស្មាតហ្វូន Samsung Galaxy S8/S8+ និងស្មាតហ្វូន Galaxy Note8 រួមមាននូវការប្រើប្រាស់មុខងារសំខាន់ថ្មីមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការកំណត់នូវវីដេអូជា lock screen wallpaper បាន។
សម្រាប់មុខងារថ្មីនេះប្រកាសបង្ហាញនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S9 series ពេលនេះអាចដំណើរការបាននៅលើស្មាតហ្វូនត្រកូល S8 series និង Note 8 ហើយវាក៏មានការអាប់ឌែតជាមួយនឹងការនាំយកនូវ Patch សុវត្ថិភាពសម្រាប់ខែមិថុនាទៅលើស្មាតហ្វូនទាំងនេះផងដែរ។
ដើម្បីចូលទៅដំណើរការទៅលើ video lock screen wallpaper សូមចូលទៅកាន់ Backgrounds tab នៅក្នុង Samsung themes ។ នៅត្រង់ចំណុចនេះ អ្នកត្រូវប្រើប្រាស់នូវវីដេអូផ្ទាល់ខ្លួនរបស់អ្នកជា lock screen wallpaper ហើយរើសចេញពី Gallery app នឹងដាក់ជា 'Set as background' ៕