ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J7 Aero នឹងប្រើប្រាស់បន្ទះឈីប Exynos 7885 និងរ៉េមទំហំ 2GB

ស្មាតហ្វូនស៊េរីថ្មីដែលមានលេខម៉ូដែល SM-J337V បង្ហាញខ្លួននៅលើ Geekbench ហើយស្មាតហ្វូននេះប្រហែលជាមានឈ្មោះថា Samsung Galaxy J7 Aero  ។ ស្មាតហ្វូននេះប្រហែលជាលក់នៅលើ Verizon នៅសហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗនេះផងដែរ។

 image

តាមការបញ្ជាក់របស់ Geekbench ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Samsung&#039s Exyunos 7885  ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy A8 (2018)Galaxy A8+ (2018) និង Galaxy J7 Duo ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo  និងរ៉េមទំហំ 2GB ផងដែរ។ ស្មាតហ្វូន Galaxy J7 Aero ក៏ប្រហែលជាមានរ៉េមទំហំ 3GB ផងដែរ។

image

ស្មាតហ្វូន  Samsung Galaxy J7 Aero ត្រូវគេរំពឹងថានឹងមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូន Galaxy J7 (2018) ដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  5.5-inch Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 720p  និងកាមេរ៉ាខាងក្រោយទំហំ 13MP ផងដែរ៕