ព័ត៌មាន

ស្មាតហ្វូន Samsung Android ដែលអាចបត់បាន W2019 នឹងប្រើប្រាស់កាមេរ៉ាភ្លោះ

ស្មាតហ្វូន Android ស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា W2019 ពេលនេះមានលេខកូដ  “Project Lykan” ហើយវាថែមទាំងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀត។ កាមេរ៉ារបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Samsung Galaxy S9+ ដែលមានទំហំ 12MP ជាមួយនឹង f/1.5 និង f/2.4 រួមជាមួយនឹងកាមរ៉ាមួយទៀតទំហំ 12MP ដែលមាន  f/2.4 lens ។

 image

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Samsung Galaxy W2018 ប្រកាសបង្ហាញខ្លួននៅថ្ងៃទី 1 ខែធ្នូនៅក្នុងទីផ្សាររបស់ចិន ហើយស្មាតហ្វូន  W2019  ក៏ប្រហែលជាប្រកាសបង្ហាញខ្លួនមុនការបញ្ចេញស្មាតហ្វូន Galaxy S10 និង S10+ ផងដែរ៕