ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានគម្រោងក្នុងការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅឆ្នាំ 2019

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានគម្រោងក្នុងការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅខែក្រោយនេះ។ តាមការបញ្ជាក់របស់លោក Wang Xiang បញ្ជាក់ទៅកាន់ Reuters អំពីគម្រោងជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំ 2019 ។ ទីផ្សាររបស់សហរដ្ឋអាមេរិកគឺពិតជាទាក់ទាញខ្លាំងមែនទែន ហើយក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនរបស់ខ្លួនជាមួយនឹងបណ្តាញ Networks នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

 image

image

លោក Xiang បញ្ចាក់ថា ក្រុមហ៊ុនមានក្តីសង្ឃឹមដែលថាខ្លួនអាចធ្វើទៅបាន ហើយអ្នកតំណាងជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏មានកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចែកចាយជាច្រើនផងដែរ។ សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកពេលនេះគឺមិនមានកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Huawei និង ZTE នោះទេ។ ក្រុមហ៊ុន Xiaomi សង្ឃឹមថាខ្លួននឹងអាចពង្រឹងទីផ្សារបានយ៉ាងល្អ ហើយវានឹងមានចំនួនច្រើនជាងក្រុមហ៊ុន Samsung ដែលជាអ្នកចែកចាយធំបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនក៏ពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀតដូចជាបារាំង និងអ៊ីតាលីផងដែរ៕