ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy Jean ដែលជាម៉ាកថ្មីនៃ Galaxy A6+ (2018)

បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូន Galaxy A6 (2018) ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ស្មាតហ្វូននេះមានឈ្មោះថា  Galaxy Jean ដែលជាម៉ាកថ្មីនៃស្មាតហ្វូន​  Galaxy A6+ (2018)  ដែលធ្លាប់ប្រកាសបង្ហាញនៅក្នុងខែឧសភានៅឆ្នាំនេះ។

 image

image

ស្មាតហ្វូននេះចុះបញ្ជីនៅក្នុងវេបសាយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានឈ្មោះថា A6+ ។ ស្មាតហ្វូននេះដាក់លក់នៅតាមក្រុមហ៊ុនចែកចាយ KT នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលលក់នៅក្នុងតម្លៃ KRW 440,000 ។ ស្មាតហ្វូននេះមានពណ៌ Lavender និងពណ៌ខ្មៅ។

លក្ខណៈផ្សេងគ្នារវាងស្មាតហ្វូន Galaxy Jean  និងស្មាតហ្វូន Galaxy A6+ ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយវាក៏មានទំហំ 4GB/64GB ។ ស្មាតហ្វូន Galaxy Jean មានបន្ទះឈីប  octa-core, 1.8GHz processor និងអេក្រង់ទំហំ  6-inch display ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ  16MP+5MP និងកាមេរ៉ាខាងមុខទំហំ 24MP និងថាមពលថ្ម 3,500mAh ។

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះមិនមែនតែដាក់លក់នៅក្នុងប្រទេសនេះនោះទេ ហើយស្មាតហ្វូននេះ Galaxy A6+ (2018)  ក៏ប្រើប្រាស់ឈ្មោះផ្សេងគ្នាផងដែរនៅក្នុងប្រទេសចិន ហើយវាក៏មានឈ្មោះថា  Galaxy A9 Star Lite ៕