ព័ត៌មាន

Google Duplex Assistant អាចធ្វើការជំនួសការងារ Call Centers បាន

នៅក្នុងរបាយការណ៍ថ្មីរបស់  The Information អះអាងថា ក្រុមហ៊ុនធំៗជាច្រើនកំពុងតែធ្វើការតេស្តទៅលើប្រព័ន្ធជំនួយការរថ្មី  Duplex របស់ក្រុមហ៊ុន​Google នឹងប្រើប្រាស់សម្រាប់ជំនួសកន្លែងរបស់ Call Centers ដើម្បីឆ្លើយតបទៅនឹងសេវាកម្មរបស់អតិថិជននោះ។

 image

របាយការណ៍នេះរាយការណ៍នៅក្នុងពេលមួយនៅពេលដែលដែលឧស្សាហកម្ម Call Center ដែលផ្អែកទៅលើ Cloud នេះមានការកើនឡើងទឹកប្រាក់ដល់ទៅ $6.8 billion (កាលពីឆ្នាំមុននេះ) ហើយពេលនេះវាមានការរំពឹងថានឹងកើនឡើងដល់ទៅ  $20.9 billion នៅឆ្នាំ 2022 ហើយក្រុមហ៊ុនជាច្រើនក៏ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យានេះដូចជា Amazon, IBM, Microsoft, Cisco, Avaya និង Genesys – ដែលនេះគឺជាដំណោះស្រាយទៅលើផ្នែក Call Center នោះ។

image

Google Duplex  អាចធ្វើការជំនួសការងាររបស់ Call Center បានដោយសារតែវាយល់នូវសំណួររបស់អ្នកសួរ ហើយឆ្លើយជាមួយនឹងឥរិយាបថសមរម្យថែមទៀត ។ Google Duplex  គឺជា Extension របស់​  Google Assistant  ដែលមានសំលេងដូចមនុស្សនោះ៕