ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បើកសម្ភោធរោងចក្រផលិតស្មាតហ្វូនធំបំផុតពិភពលោកនៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ លោក Moon Jae-in អគ្គនាយករបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូងធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងផ្នែកនៃដំណើរកម្សាន្តរបស់ក្រុមហ៊ុននេះគឺមានការប្រកាសបង្ហាញនូវរោងចក្រផលិតស្មាតហ្វូនធំបំផុតលំដាប់ពិភពលោកដែលស្ថិតនៅក្នុងតំបន់ Noida, Uttar Pradesh ។ រោងចក្រនេះមានដី 35 អា ហើយវាមានការផិតស្មាតហ្វូនបានចំនួនដល់ទៅ 50% នៅក្នុងប្រទេសឥណ្ឌា។

 image

រោងចក្រនេះគឺជាផ្នែកមួយនៃកាពង្រីកអស់ទឹកប្រាក់ 700 លានដុល្លារ។ ក្រុមហ៊ុន Samsung ធ្លាប់ផ្តោតទៅលើរោងចក្រដែលប្រើប្រាស់សម្រាប់ការផលិតទូទឹកកក និងទូរទស្សន៍ ហើយស្មាតហ្វូនចាប់ផ្តើមធ្វើការផលិតនៅក្នុងឆ្នាំ 2007 នោះ។ មុនពេលដែលប្រកាសនូវរោងចក្រនៅក្នុងតំបន់ Noida នោះ ក្រុមហ៊ុន Samsung អាចធ្វើការផលិតស្មាតហ្វូនបានចំនួន 67 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះចង់អោយរោងចក្រនេះអាចធ្វើការផលិតស្មាតហ្វូនបានចំនួន 120 លានគ្រឿងនៅក្នុងរយៈពេល 3 ឆ្នាំ ហើយក្រុមហ៊ុន Samsung ក៏ជួលបុគ្គលិកចំនួន 5000 នាក់នោះ។

image

Samsung គឺជាក្រុមហ៊ុនដែលឈរនៅចំណាត់ថ្នាក់កំពូលទៅលើការនាំចេញស្មាតហ្វូនដែលនៅពេលថ្មីៗនេះក៏មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុន Xiaomi ផងដែរ៕