ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រកាសបង្ហាញវត្តមានរបស់កុំព្យូទ័រ 10” Surface Go តម្លៃ $399

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រហែលជាប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចលេងហ្គេមបាន ប៉ុន្តែក្រុមហ៊ុនក៏នៅតែធ្វើការនៅលើថេប្លេតដែលដំណើរការនូវ Windows OS នោះ។ ថ្មីនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញវត្តមានរបស់ថេប្លេត 10” Surface Go ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ។

 image

Surface Go ប្រើប្រាស់អេក្រង់កម្រិត  3:2 screen ដែលមានកម្រិតភាពច្បាស់  1800 x 1200 pixel  ហើយវាមានទំងន់ត្រឹមតែ 520 grams តែប៉ុណ្ណោះ។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប Pentium Gold 4415Y processor រ៉េមទំហំ 4GB ឬ 8GB និងម៉េមូរីទំហំ  64 GB eMMC  ឬ 128 GB SSD ។ សម្រាប់ Surface Go គឺមានតែប្រភេទ Wi-Fi ប៉ុណ្ណោះ ខណៈពេលដែលប្រភេទ LTE នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។

image

តម្លៃរបស់ Surface Go គឺចាប់ពី  $399 សម្រាប់ប្រភេទ 4/64 GB version  និងតម្លៃ  $549  សម្រាប់ 8/128 GB ។ ការកម្មង់ទិញមុនគឺចាប់ផ្តើមហើយ ប៉ុន្តែការដឹកជញ្ជូននឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ៕