ព័ត៌មាន

ក្រុមហ៊ុន Motorola ប្រកាសបង្ហាញស្មាតហ្វូន Moto E5 និង E5 Plus នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ទើបតែប្រកាសបង្ហាញស្មាតហ្វូន Moto E5 និង  Moto E5 Plus  នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Moto E5 មានតម្លៃ  INR 9999 ($145)  ហើយវាអាចរកទិញបាននៅ Amazon  នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន  Moto E5 Plus គឺមានតម្លៃ INR 11,999 ($175) ដាក់លក់នៅ Amazon និងហាង Moto Hub ​។

 image

ស្មាតហ្វូន Moto E5  មានអេក្រង់ទំហំ 5.7-inch, 18:9 1440 x 720 resolution IPS display បន្ទះឈីប Snapdragon 425 processor រ៉េមទំហំ 2GB និងម៉េមូរីទំហំ 16GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP f2.0 និងកាមេរ៉ាខាងមុខ 5MP f2.2 selfie ។ ស្មាតហ្វូននេះមានថាមពលថ្ម  4000mAh ។

image

ស្មាតហ្វូន Moto E5 Plus មានអេក្រង់ទំហំ 6.0-inch display បន្ទះឈីប Snapdragon 430 processor រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ  12MP និងកាមេរ៉ាខាងមុខទំហំ 5MP f2.0 selfie  ។ ស្មាតហ្វូននេះមានថាមពលថ្ម  5000mAh ។

ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវប្រព័ន្ធ  fingerprint sensor, front loudspeaker, headphone jack, FM Radio, dual SIM, Moto Display, Moto Actions, 1080p video, single-band Wi-Fi 802.11n, Bluetooth 4.2និង microUSB ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ។ ស្មាតហ្វូន Moto E5 មានខាងក្រោយធ្វើពីផ្លាស្ទិក ចំនែកស្មាមតហ្វូន E5 Plus មានផ្ទាំងខាងក្រោយធ្វើពីកញ្ចក់៕