ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ឈប់ការផលិតស្មាតហ្វូន iPhone X និង SE

នៅក្នុងការស្រាវជ្រាវថ្មីៗនេះចេញពី  BlueFin Research ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនដោយផ្តោតទៅលើស្មាតហ្វូន iPhones ចំនួន 3 ម៉ូដែលនៅឆ្នាំនេះ។ តាមការបញ្ជាក់របស់អ្នកវិភាគនោះ ក្រុមហ៊ុននេះមានគម្រោងក្នុងការបញ្ឈប់ទៅលើការផលិត iPhone X និង iPhone SE ទៀតហើយ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple អាចនឹងបំពេញនូវគោលដៅនៃការនាំចេញស្មាតហ្វូន 91 លានគ្រឿងរហូតដល់ចុងឆ្នាំនេះបាន។ នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុននេះមានគម្រោងក្នុងការនាំចេញ iPhones ចំនួន 92 លានគ្រឿង ហើយការលក់ស្មាតហ្វូនទាំង 3 នេះនឹងខ្ពស់ជាង iPhones ក្នុងពេលបច្ចុប្បន្ននេះជាក់ជាមិនខាន។

image

iPhones ទាំង 3 ស៊េរីនេះនឹងធ្វើការផលិតនៅក្នុងចំនួន 20, 60, 45 និង 40 លានគ្រឿងនៅក្នុងរយៈពេលមួយត្រីមាសជាប់ៗគ្នា។ អ្នកវិភាគជាច្រើនបញ្ជាក់ថា iPhone X Plus នឹងលក់ដាច់ច្រើនជាងគេបំផុតផងដែរ៕