ព័ត៌មាន

ថេប្លេត Xiaomi Mi Pad 4 ចាប់ផ្តើមទទួលការអាប់ឌែតទៅ MIUI 10

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi  ប្រកាសបង្ហាញថេប្លេត  Mi Pad 4 នៅថ្ងៃទី 25 ខែមិថុនានេះ​។ ថេប្លេតនេះប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 660 រ៉េមទំហំ 3/4 GB  និងការទ្រទ្រង់នូវប្រព័ន្ធ  LTE និង Wi-Fi connectivity ហើយវាក៏មានភ្ជាប់ជាមួយនឹង MIUI 9  ថែមទៀត។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះបញ្ជាក់ថា វាក៏នឹងធ្វើការ Update ទៅកាន់ MIUI 10 ផងដែរ។

 image

image

សម្រាប់ Global Beta គឺជាជំនាន់ version 8.7.5 ហើយវាមានទំហំ 1.21 GB ។ ថេប្លេតនេះមានលក្ខណៈសម្បត្តិកាន់តែប្រសើរទៅលើមុខងារ AI និងការផ្លាស់ប្តូរទៅលើឌីស្សាញរបស់វាផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ វាមានថេប្លេតជិត 30 គ្រឿងប៉ុណ្ណោះដែលធ្វើការ Update ទៅលើ Firmware នេះនោះ៕