ព័ត៌មាន

ស្មាតហ្វូន Nokia 6.1 Plus បង្ហាញខ្លួននៅលើ Geekbench មុនព្រឹត្តិការណ៍នៃការប្រកាសបង្ហាញជាផ្លូវការ

បន្ទាប់ពីក្រុមហ៊ុន HMD Global ប្រកាសបង្ហាញស្មាតហ្វូន  Nokia X6 នៅក្នុងប្រទេសចិននោះ អ្នកប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះក៏មានការខកចិត្តដែរដោយសារតែស្មាតហ្វូននេះមិនទាន់ដាក់លក់នៅក្រៅប្រទេសចិននោះទេ។

image

លោក Juho Sarvikas ប្រកាសបង្ហាញថា ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងទីផ្សារពិភពលោកនៅក្នុងពេលឆាប់ៗនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកគាំទ្ររបស់ខ្លួននោះ។​

image

កាលពីសប្តាហ៍មុននេះ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 19 ខែកក្កដានេះនៅក្នុងទីក្រុងហុងកុង។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវឈ្មោះ 6.1 Plus ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ  Geekbench ជាមួយនឹងរ៉េមទំហំ 4GB ហើយម៉ូដែលរ៉េមទំហំ 6GB ក៏នឹងដាក់លក់នៅក្រៅប្រទេសចិនផងដែរ។ នៅថ្ងៃទី 19 ខែកក្កដាខាងមុខនេះ យើងនឹងឃើញស្មាតហ្វូននេះនៅក្រៅទីផ្សារនៅអាស៊ីផងដែរ៕