ព័ត៌មាន

កម្មវិធី Photoshop ពេលនេះអាចដំណើរការនៅលើ iPad នៅឆ្នាំ 2019

ក្រុមហ៊ុន Adobe ធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការប្រកាសបង្ហាញនូវជំនាន់ពេញលេញរបស់កម្មវិធី Photoshop សម្រាប់ដំណើរការនៅលើថេប្លេត  iPad នេះបើតាមការបញ្ជាក់របស់របាយការណ៍ Bloomberg ។ ថ្មីៗនេះ ក្រុមហ៊ុន​ Adobe ដំណើរការកម្មវិធី Photoshop Express នៅលើថេប្លេត iPad ។

image

វាមានការប្រើប្រាស់នូវ &#039full-fat&#039 version  ដែលអ្នកប្រើប្រាស់អាចធ្វើការ Edit ទៅលើ iPad បាន។ ក្រុមហ៊ុន​ Adobe មានគម្រោងជាច្រើនក្នុងការទម្លាយនូវកម្មវិធី Photoshop សម្រាប់ថេប្លេត  iPad នៅក្នុងព្រឹត្តិការណ៍ MAX creative conference នៅក្នុងខែតុលានេះ ហើយកម្មវិធីនេះនឹងដាក់បង្ហាញខ្លួនជាផ្លូវការពេញលេញនៅក្នុងឆ្នាំ 2019 នេះ។

image

ក្រុមហ៊ុន Adobe នៅមិនទាន់បញ្ជាក់អំពីម៉ូដែលអ្វីដែលថេប្លេត iPad នឹងទ្រទ្រង់នោះទេ ប៉ុន្តែសម្រាប់  iPad Pro នៅក្នុងពេលបច្ចុប្បន្ននេះប្រើប្រាស់នូវបន្ទះឈីប A10 processor និងការទ្រទ្រង់ជាមួយនឹងប៊ិក  Apple pencil ផងដែរ៕