ព័ត៌មាន

ក្រុមហ៊ុន Oppo បញ្ជាក់ថា ស្មាតហ្វូន Find X នឹងបង្ហាញខ្លួននៅចក្រភពអង់គ្លេសឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញស្មាតហ្វូន  Find X នៅថ្ងៃទី 19 ខែមិថុនានេះ ហើយវានឹងចាប់ផ្តើមការដាក់លក់នៅក្នុងតំបន់អ៊ឺរ៉ុបដូចជាអ៊ីតាលី អេស្ប៉ាញ បារាំង និងហូឡង់។ ក្រោយមក ក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះប្រហែលជាមិនបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះទេ។

 image

សម្រាប់ទីផ្សារនៅក្នុងចក្រភពអង់គ្លេសវិញ​ក្រុមហ៊ុន Oppo បញ្ជាក់ថា ស្មាតហ្វូន Find X នឹងដាក់លក់នៅក្នុងប្រទេសនេះផងដែរ។ ស្មាតហ្វូន Oppo Find X មានតម្លៃ  €999 សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប។ ថ្មីៗនេះវាក៏បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាសម្រាប់ទំហំ  8 GB + 256 GB ដែលមានតម្លៃ INR59,990 ឬ $875/€750 នោះ៕