ព័ត៌មាន

ក្រុមហ៊ុន Corning ប្រកាសបង្ហាញនូវកញ្ចក់ការពារ Gorilla Glass 6

នៅថ្ងៃនេះ ក្រុមហ៊ុន Corning ប្រកាសបង្ហាញនូវជំនាន់ថ្មីមួយទៀតរបស់អេក្រង់ការពារ Gorilla Glass ជំនាន់ទី 6 ដែលប្រើប្រាស់នូវសារធាតុផលិតថ្មីការពារបានកាន់តែខ្លាំងក្លាជាងមុន។ នៅក្នុងការធ្វើតេស្តជាមួយនឹងកញ្ចក់ការពារ  Gorilla Glass 6 នៅក្នុងការទម្លាក់កំពស់ 1 ម៉ែត្រចំនួន 15 ដងគឺមិនមានបញ្ហានោះទេ។

 image

image

វាគឺមានសមត្ថភាពខ្លាំងជាងអេក្រង់ការពារ Gorilla Glass 5 ដល់ទៅ 2 ដង។ សម្រាប់កញ្ចក់ការពារ Gorilla Glass 6 គឺពិតជាធន់ក្នុងការប្រើប្រាស់មែនទែន។ ជាមធ្យម អ្នកប្រើប្រាស់ធ្លាក់ទូរស័ព្ទប្រមាណជា 7 ដងនៅក្នុងមួយឆ្នាំ ហើយ 50% ប៉ុណ្ណោះដែលធ្លាក់នៅកំពស់មួយម៉ែត្រនោះ។ ក្រុមហ៊ុន Corning ធ្វើការចែកចាយនូវអេក្រង់ចំនួន 6 ពាន់លានសន្លឹកទៅកាន់ក្រុមហ៊ុនច្រើនជាង 45 នៅលើពិភពលោក៕