ព័ត៌មាន

ស្មាតហ្វូន Nokia X6 ត្រៀមបង្ហាញខ្លួននៅក្នុងតៃវ៉ាន់

កាលពីពីរសប្តាហ៍មុននេះ យើងដឹងថាស្មាតហ្វូន Nokia X6 នឹងដាក់លក់នៅក្រៅពីប្រទេសចិននោះគឺនៅក្នុងទីក្រុងហុងកុង។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះក៏នឹងបង្ហាញខ្លួននៅតៃវ៉ាន់ផងដែរនេះបើតាមការបញ្ជាក់នៅលើ Facebook Page របស់ក្រុមហ៊ុន Nokia ផ្លូវការនោះ។

image

image

នៅក្នុងការបង្ហោះនេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android One ហើយស្មាតហ្វូននេះមានលេខឈ្មោះថា Nokia 6.1 Plus ផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មុននេះ ក្រុមហ៊ុន  HMD Global  នឹងហៅស្មាតហ្វូននេះថា​ Nokia 6.1 Plus ជាជាងការហៅឈ្មោះថា Nokia X6 នោះនៅក្រៅប្រទេសចិន៕