ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi Max 3 មានអេក្រង់ទំហំ 6.9’’ និងថាមពលថ្ម 5500mAh

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Max 3 ទើបតែបង្ហាញខ្លួននៅលើ Weibo ហើយវាក៏មានរូបភាព Render ដោយ Lin Bin ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.9” screen ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution កម្រិត​  18:9 ratio  និងថាមពលថ្ម 5,500 mAh ។

image

ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 636 chipset  ជាមួយនឹងអង្គគណនា octa-core CPU  ដែលមានល្បឿន 1.8 GHz ។ ប្រព័ន្ធកាមេរ៉ាភ្លោះរបស់វាទំហំ 12 MP main snapperជាមួយនឹង f/1.9 aperture, 1.4µm pixel + 5 MP និងកាមេរ៉ាខាងមុខទំហំ 8MP ។

image

ស្មាតហ្វូននេះមានការតភ្ជាប់ជាច្រើនដូចជា  Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0  និងរន្ធដោត USB-C port ផងដែរ។ ស្មាតហ្វូននេះក៏មានរន្ធ 3.5 mm audio jack ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 និង  MIUI 9.5 ជាមួយនឹងមុខងារជាច្រើនដូចជា  scene recognition, face unlock, better selfies និង voice assistant ។ ស្មាតហ្វូននេះមានវិមាត្រ 176.15 x 87.4 x 7.99 mm និងទម្ងន់ 221 grams ។
ស្មាតហ្វូននេះមានពណ៌ Black, Champagne Gold និង Blue ហើយវាមានពីរជម្រើសគឺ – 4 GB RAM + 64 GB storage មានតម្លៃ CNY1,699 ($252/€220)  ឬ  6 GB RAM + 128 GB storage មានតម្លៃ  CNY1,999 ($300/€255) ៕