ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S4 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Iris Scanner និង Intelligent Scan

ថេប្លេត Samsung Galaxy Tab S4 បែកធ្លាយព័ត៌មានជាច្រើនរហូតមកទល់ពេលនេះ។ ថេប្លេតស៊េរីថ្មីនេះមានគែមស្តើងបំផុត ហើយវាមិនមានប៊ូតុង Home នោះទេ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ថេប្លេតនេះប្រើប្រាសនូវបច្ចេកវិទ្យា iris scanner  និង  face recognition  ។ បច្ចេកវិទ្យាទាំងពីរនេះក៏ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ ។

 image

image

ថេប្លេត Samsung Galaxy Tab S4  គឺត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ។ នៅថ្ងៃទី 9 ខែសីហានេះ ស្មាតហ្វូន Galaxy Note9 នឹងបង្ហាញខ្លួន ហើយវាក៏ប្រកាសបង្ហាញវត្តមាននៅក្នុង IFA នៅទីក្រុងប៊ែកឡាំងផងដែរ។ យើងរំពឹងថា ឧបករណ៍នេះនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9810 chipset, Android 8.1 ជាមួយនឹង Samsung Experience UI ។ ថេប្លេតនេះមានអេក្រង់ទំហំ 10.5” screen ផងដែរ៕