ព័ត៌មាន

ពាក្យចចាមអារ៉ាមបញ្ជាក់ថា នាឡិកា Samsung Galaxy Watch នឹងមានពីរទំហំ

នៅក្នុងឯកសាររបស់ FCC ដែលចេញផ្សាយនៅថ្ងៃនេះទម្លាយថា នាឡិកា Samsung Galaxy Watch  នឹងមានពីរទំហំសម្រាប់ធ្វើការជ្រើសរើស។ យើងបានឃើញនាឡិកានេះបែកធ្លាយកាលពីម្សិលមិញនេះជាមួយនឹងអេក្រង់ទំហំ 1.19-inch ហើយពេលនេះអេក្រង់របស់វាមានទំហំ 1.3-inch round display ។ នាឡិកានេះមានទំហំ 48mm  និងមួយទៀតមានទំហំ 43.4mm ។

 image

តាមរយៈរូបភាពរបស់ CAD នាឡិកា Samsung Galaxy Watch  គឺពិតជាមានរូបរាងស្រស់ស្អាត ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ LTE និងប្រព័ន្ធ Wi-Fi 2.4GHz b/g/n ។ សម្រាប់ម៉ូដែលអេក្រង់ធំគឺ SM-R805 ចំណែកម៉ូដែលអេក្រង់តូចគឺ  SM-R815 ។

image

ស្មាតហ្វូន  Samsung Galaxy Note9  នឹងប្រកាសបង្ហាញខ្លួននៅក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 9 ខែសីហានេះ។ វាក៏មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy X  ក៏ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែកឡាំងផងដែរ៕