ព័ត៌មាន

ក្រុមហ៊ុន Samsung ទម្លាយរូបភាពនាឡិកា Galaxy Watch ដោយចៃដន្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មីរបស់ខ្លួនផងដែរ។ តាមការចុះបញ្ជីនៅក្នុង FCC បញ្ជាក់ថា នាឡិកានេះនឹងមិនមានឈ្មោះហៅថា Samsung Gear S4 នោះទេ ប៉ុន្តែមានហៅថា Samsung Galaxy Watch ។ នៅថ្ងៃនេះ វាមានព័ត៌មានដែលទម្លាយអំពីរឿងនេះជាមួយនឹងលេខម៉ូដែលសម្រាប់នាឡិកានេះផងដែរ។

image

នៅក្នុងការបែកធ្លាយមុនគេនៅលើវេបសាយរបស់ក្រុមហ៊ុន Samsung ប៉ុន្តែពេលនេះវាត្រូវលុបចោលហើយ។ តាមការបញ្ជាក់របស់ CNET នោះ នាឡិកា Galaxy Watch នេះមានពណ៌ Rose Gold ហើយវាមានលេខម៉ូដែល SM-R810NZDAXAR ខណៈពេលដែលសប្តាហ៍មុននេះវាមានលេខ SM-R8XX ។

image

សម្រាប់នាឡិកានេះគឺមានប្រភេទ Bluetooth ឬ LTE+Bluetooth និងទ្រទ្រង់នូវប្រព័ន្ធ Wi-Fi 2.4G b/g/n ផងដែរ។ នាឡិកា Galaxy Watch នេះប្រើប្រាស់នូវបន្ទះឈីប Samsung’s Exynos 7 Dual 7270 chip ហើយវាអាចនឹងមានមុខនាឡិកា 1.19” និង 1.3” display ផងដែរ។ នាឡិកានេះគឺសម្រាប់ធ្វើការវាស់ទៅលើសម្ពាធឈាម។ វានៅមិនទាន់ច្បាស់នៅឡើយទេដែលថានាឡិកានេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះនោះ៕