ព័ត៌មាន

ស្មាតហ្វូន Oppo Find X Super Flash Edition ទទួលវិញ្ញាបនបត្រ 3C ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Super VOOC charger

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Find X ក្រុមហ៊ុន Oppo នឹងប្រកាសបង្ហាញជំនាន់ថ្មីមួយទៀតដែលមានឈ្មោះថា Lamborghini Edition ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Super VOOC charging ជាលើកដំបូងបំផុតសម្រាប់ស្មាតហ្វូនេះ។ ក្រោយមកទៀត យើងលឺថាស្មាតហ្វូន Super Flash Edition ផ្សេងមួយទៀតនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Charging នេះដោយមិនចាំបាច់មានប្រភេទ Lamborghini នោះទេ។

 image

ស្មាតហ្វូន Super Flash Edition នៅមិនទាន់បញ្ជាក់ព័ត៌មានរបស់វាជាផ្លូវការនៅឡើយទេ ប៉ុន្តែនៅក្នុងវិញ្ញាបនបត្រ 3C បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Super VOOC charger ។ ស្មាតហ្វូននេះមានម៉ូដែល VCA5JACH ដែលនឹងប្រើប្រាស់នូវថាមពល 10V/5A ឬ 50W!

image

តម្លៃរបស់ស្មាតហ្វូន Super Flash Edition គឺប្រហែលជា CNY 5,999 ($886) បើធៀបជាមួយនឹងម៉ូដែលស្តង់ដារមានតម្លៃ CNY 4,999 ($738) ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Super VOOC charger និងម៉េមូរីទំហំ 256GB ថែមទៀត៕