ព័ត៌មាន

ស្មាតហ្វូន Oppo F9 នឹងប្រើប្រាស់ notch ដូចគ្នាទៅនឹងស្មាតហ្វូន Essential

ក្រុមហ៊ុន Oppo ទើបតែប្រកាសបង្ហាញស្មាតហ្វូន Find X នៅក្នុងខែមិថុនា ហើយពេលនេះក្រុមហ៊ុនក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល F-Series របស់ខ្លួនផងដែរ។ ស្មាតហ្វូន Oppo F5 មានកាមេរ៉ាខាងមុខទំហំ 20 MP ខណៈពេលដែលស្មាតហ្វូន Oppo F7 មានកាមេរ៉ាខាងមុខទំហំ 25 MP នោះ។

 image

image

តាមការបញ្ជាក់នៅក្នុង Oppo Malaysia អោយដឹងថា​ស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានឈ្មោះហៅថា Oppo F9 ដែលត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងខែសីហានេះភ្ជាប់ជាមួយនឹង Notch ផងដែរ។ ស្មាតហ្វូន Oppo F9 នឹងការពារការជ្រាបទឹកជាមួយនឹង IP67 ។ ស្មាតហ្វូននេះមាន Notch ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Essential PH-1៕