ព័ត៌មាន

ក្រុមហ៊ុន Oppo បង្ហាញនូវស្មាតហ្វូន F9 Pro ដែលប្រើប្រាស់នូវបច្ចេកវិទ្យា VOOC និង Notch តូចជាងមុន

ថ្មីៗនេះ ក្រុមហ៊ុន Oppo​ បញ្ចេញនូវរូបភាពរបស់ស្មាតហ្វូន F9 នៅលើបណ្តាញសង្គម Twitter របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូននេះគឺជាប្រភេទ Pro ហើយនៅថ្ងៃនេះក្រុមហ៊ុនបញ្ជាក់អំពីស្មាតហ្វូននេះជាផ្លូវការហើយ។ ស្មាតហ្វូន Oppo F9 នេះមាន Notch ដែលតូចជាងមុន និងការបញ្ចូលថាមពល VOOC charging ផងដែរ។

image

image

ស្មាតហ្វូន Oppo F9 Pro ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ ហើយផ្នែកខាងមុខរបស់វាគេសង្កេតឃើញមានការប្រើប្រាស់នូវ Notch តូចជាងស្មាតហ្វូន Oppo F9 ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner នៅខាងក្រោយផងដែរ៕