ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo Find X Lamborghini Edition នឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែសីហាជាមួយនឹងតម្លៃ $1,500

នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវស្មាតហ្វូន Find X គ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលមែនទែន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់នូវស្មាតហ្វូនប្រណិតដែលជាការសហការជាមួយនឹងក្រុមហ៊ុន Lamborghini ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Super VOOC charging ថែមទៀត។ស្មាតហ្វូន Oppo Find X Lamborghini Edition ចាប់ផ្តើមធ្វើការកម្មង់ទិញមុនហើយរហូតដល់ថ្ងៃទី 10 ខែសីហាខាងមុខនេះ។

image

image

ស្មាតហ្វូន Oppo Find X Lamborghini Edition នឹងមានលក្ខណៈស្រដៀងគ្នាជាមួយនឹងស្មាតហ្វូន Oppo Find X – 6.42” AMOLED ដែលមានគែមពេញ បន្ទះឈីប Snapdragon 845 និងរ៉េមទំហំ 8 GB RAM ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Super VOOC ដែលថ្មពេញពី 0-100% នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ CNY9,999 ប្រហែលជា $1,500 ឬ €1,300 ។ ស្មាតហ្វូននេះមានការភ្ជាប់ជាមួយនឹងកាសស្តាប់ O-Free Bluetooth headpones ផងដែរ៕