ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo និង Xiaomi ចូលរួមប្រកួតប្រជែងស្មាតហ្វូនដែលអាចបត់បាន

ការប្រកួតប្រជែងស្មាតហ្វូនដែលអាចបត់បានចាប់ផ្តើមហើយ។ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់បត់បានដំបូងគេបំផុតនោះ ក្រុមហ៊ុន Huawei ក៏ចូលប្រកួតប្រជែងផងដែរ។ ពេលនេះ របាយការណ៍ថ្មីអះអាងថា ក្រុមហ៊ុនចិនរបស់ពីរទៀតក៏ចូលរួមផងដែរ។

 image

ក្រុមហ៊ុន​ Xiaomi និង Oppo ត្រូវគេរាយការណ៍ថាកំពុងតែស្វែងរកនូវក្រុមហ៊ុនផលិតអេក្រង់សម្រាប់ធ្វើការផ្គត់ផ្គង់ទៅលើអេក្រង់ដែលបត់បាននេះ។ វាប្រហែលជាក្រុមហ៊ុន BOE, Visionox និង LG Display ។ សម្រាប់ក្រុមហ៊ុន Xiaomi ក៏មានគម្រោងក្នុងការក្លាយជាក្រុមហ៊ុនមុនគេក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់បត់បាននេះនៅលើទីផ្សារផងដែរ។ ក្រុមហ៊ុន Xiaomi គឺផ្តោតទៅលើការកាត់បន្ថយតម្លៃដើម្បីប្រកួតប្រជែង។

image

វាពិតជាសំខាន់មែនទេដែលស្មាតហ្វូនមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung នឹងមានតម្លៃចន្លោះពី $1,788 ទៅ $2,652 ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូនក្រុមហ៊ុនចិននេះវិញគឺត្រឹមតែ $896 – $1,344 ៕