ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo F9 ត្រូវបានទម្លាយហើយ!

Oppo F9 ទើបតែផ្តល់តម្រុយដោយក្រុមហ៊ុនកាលពីសប្តាហ៍មុននេះដែលភ្ជាប់ជាមួយនឹង Notch តូចមួយ ហើយវាក៏មានប្រភេទ Pro ដែលនឹងទ្រទ្រង់នូវប្រព័ន្ធ VOOC fast charging ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ ពេលនេះ យើងបានទទួលដំណឹងអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះហើយដូចជាបន្ទះឈីប កាមេរ៉ា និងជាច្រើនទៀត។

 image

AndroidPure រាយការណ៍ថា ស្មាតហ្វូន Oppo F9 នឹងប្រើប្រាស់នូវបន្ទះឈីប Helio P60 chipset ដែលមានអង្គគណនា octa-core CPU ដូចគ្នាទៅនឹងស្មាតហ្វូន Oppo F7 ដែរ។ ស្មាតហ្វូននេះមានម៉េមូរីទំហំ 4 GB + 64 GB រន្ធដោត microSD និងស៊ីមពីរសម្រាប់ប្រើប្រាស់។

image

អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំ 6.3″ កម្រិតភាពច្បាស់ Full HD+ ។ វាមានកាមេរ៉ាភ្លោះខាងក្រោយទំហំ 16 MP + 2 MP ដែលមាន f/1.85 lens ។ សម្រាប់កាមេរ៉ាខាងមុខគឺ 25 MP ភ្ជាប់ជាមួយនឹងមុខងារ AI ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Color OS 5.2 ផ្អែកទៅលើ Android Oreo ។ ស្មាតហ្វូននេះមានពីរពណ៌គឺ Sunrise Red និង Twilight Blue ៕