ព័ត៌មាន

ការកម្មង់ទិញមុន Galaxy Note9 នឹងទទួលបាននូវ 15,000 V-Bucks នៅក្នុងហ្គេម Fortnite Mobile

ហ្គេមនៅលើស្មាតហ្វូនគឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងពេលនេះ ហើយពាក្យចចាមអារ៉ាមចុងក្រោយបំផុតបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏សហការជាមួយនឹងក្រុមហ៊ុន Epic Games ក្នុងការដំណើរការនូវហ្គេម Fortnite ផ្តាច់មុខនៅលើស្មាតហ្វូន Galaxy Note9 ផងដែរ។

image

image

នៅថ្ងៃនេះ នៅលើវេបសាយរបស់  Epic Games បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះធ្វើការពង្រីកនូវភាពជាដៃគូរបស់ខ្លួនបន្ថែមទៀត។ ប្រសិនបើលោកអ្នកទិញស្មាតហ្វូន Galaxy Note9 អ្នកនឹងទទួលបាននូវ 15,000 virtual in-game currency ដែលហៅថា V-Bucks ហើយវាមានតម្លៃ $150 ។ នេះពិតជាអស្ចារ្យមែនទែន!